Sunday, October 22, 2017

កម្មករ​ជាង ២ ​ពាន់​នាក់​តវ៉ា​រឿង​បន្ថយ​កិច្ចសន្យា​ការងារ

ភ្នំពេញៈ កម្មករ-កម្មការិនី​រោងចក្រ​ផលិត​ស្បែកជើង ពូយៀន (POU YEUN CAMBODIA

INTERPRISE., LTD) ជាង ២ ​ពាន់​នាក់ នៅ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ កាលពី

​ម្សិលមិញ​បាន​ឈរ​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ​ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​អនុវត្ត​តាម​កិច្ចសន្យា

​ចាស់ ដែល​មាន​ស្រាប់​រយៈពេល​ ១ ឆ្នាំ ខណៈ​ដែល​ភាគី​រោងចក្រ​បាន​បន្ថយ​មក​ត្រឹម​ ៣ ​ខែ​វិញ​។

កញ្ញា ស៊ឹម សាវ៉ន ប្រធាន​ផ្នែក​ដេរ​ស្បែកជើង​នៅ​រោងចក្រ ពូយៀន បាន​ឲ្យ​ដឹង​ថា​កម្មករ​នាំ​គ្នា​ធ្វើ

​បាតុកម្ម​នេះ​គឺ​ដោយសារ​ម្ចាស់​រោងចក្រ​ខាង​លើ​បាន​ប្តូរ​កិច្ចសន្យា​ចាស់​ដែល​មាន​រយៈពេល​ ១ ​ឆ្នាំ

​មក​នៅ​ត្រឹម​តែ​ ៣ ​ខែ​វិញ​ទើប​កម្មករ​មិន​យល់​ព្រម និង​នាំ​គ្នា​ធ្វើការ​តវ៉ា​តែ​ម្តង​។ ការ​បន្ថយ​កិច្ចសន្យា

​នេះ​គឺជា​ហានិភ័យ​មួយ​សម្រាប់​កម្មករ​ដែល​ងាយ​នឹង​រង​ការ​បញ្ឈប់ ឬ​រំសាយ​ពី​ការងារ និង​ខាត​

អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​
កញ្ញា​បញ្ជាក់​ថា​៖ «​កាលពី​ម្សិលម៉ៃ្ង​ម្ចាស់​រោងចក្រ​បាន​ឱ្យ​អ្នក​តំណាង​ម្នាក់​មក​ហៅ​ពួក​ខ្ញុំ​ចូល​ជួប​ម្តងម្នាក់ៗ​ដោយ​និយាយ​ថា​ភាគី​ខាង​រោងចក្រ​នឹង​ធ្វើ​កិច្ចសន្យា​រយៈពេល​ ៦ ​ខែ​វិញ ប្រសិន​បើ​នៅ​តែ​មិន​យល់ព្រម​ទេ​នឹង​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​នេះ​ទាំងអស់​។ ប៉ុន្តែ​ពួក​ខ្ញុំ​មិន​ព្រម​ទេ ដូច្នេះ​ទើប​ពួក​ខ្ញុំ​នៅ​តែ​លើក​គ្នា​មក​ធ្វើ​បាតុកម្ម​តវ៉ា​ដដែល​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ចាស់​ ២ ​ចំណុច​រួមមាន​រក្សាទុក​កិច្ចសន្យា​ចាស់​ដដែល និង​មិន​ត្រូវ​កាត់​ប្រាក់​នៅ​ពេល​ធ្វើ​កូដកម្ម​នេះ​ទេ​»​។

កញ្ញា វ័ន្ដ ស៊ីម ជា​កម្មការិនី​រោងចក្រ​ ពូយៀន ​រយៈពេល​ ៧ ​ឆ្នាំ​មក​ហើយ​បាន​ឲ្យ​ដឹង​ថា​កម្មករ​ទាំងអស់​មិន​បាន​ទាមទារ​អ្វី​ច្រើន​ក្រៅ​ពី​លក្ខខណ្ឌ​នេះ​ទេ​ទើប​កម្មករ​ជំរុញ​ឲ្យ​ភាគី​រោងចក្រ​ទទួល​យក​ការ​អនុវត្ត​តាម​កិច្ចសន្យា​ចាស់ ដែល​មាន​ស្រាប់ ដើម្បី​កុំ​ឲ្យ​កម្មករ​មាន​អារម្មណ៍​ភ័យព្រួយ​ ខណៈ​ដែល​កម្មករ​ទទួល​ដំណឹង​ថា​រោងចក្រ​គ្រោង​នឹង​បិទ​នាពេល​ខាង​មុខ​នេះ​។
កញ្ញា​បញ្ជាក់​ថា​៖ «​ប្រសិន​បើ​ពួក​ខ្ញុំ​មាន​កិច្ចសន្យា​ខ្លី​នេះ ពួក​ខ្ញុំ​នឹង​ទទួល​បាន​សំណង​តិចតួច​បំផុត​នៅ​ពេល​ដែល​រោងចក្រ​បិទ​ទ្វារ ហើយ​ពួក​ខ្ញុំ​នឹង​មិន​មាន​អ្វី​មក​សំអាង​តតាំង​នឹង​រោងចក្រ បន្ទាប់ពី​ពួក​ខ្ញុំ​បាន​ធ្វើការ​បម្រើ​រោងចក្រ​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​»​។

ហេតុអ្វី​បាន​ជា​កូន​ខ្មែរ​ខ្លះ​​ នៅ​តែ​ប្រើ​ភាសា​ខ្លួន​មិន​ត្រូវ​ជ្រុង ?



បើ​សិន​ជា​ការ​ប្រកួត​ប្រឡង​អក្សរសាស្ត្រ​ខ្មែរ​ទាំង​ការ​សរសេរ និង​ការ​និយាយ​ជា​សាធារណៈ​មាន​ការ​ពេញ​និយម​គាំទ្រ​​កក្រើក​ពិភព​សិល្បៈ​ដែល​មាន​បេក្ខជន​មកពី​ខេត្ត​នានា​ទូទាំង​ប្រទេស​ដូច​ការ​ប្រកួត​ប្រឡង​ចម្រៀង​ The Voice Kids in Cambodia កាលពី​សប្តាហ៍​មុន​នេះ​វិញ មិន​ដឹង​ជា​កូន​ខ្មែរ​ពូកែ​ភាសា​ខ្មែរ​ខ្លួនឯង​យ៉ាង​ណា​ទេ​?

ហើយ​វា​ជា​ការ​លើក​ស្ទួយ​ភាសា​ខ្មែរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​មាត្រា​ ៥ ដែល​បាន​ចែង​យ៉ាង​ច្បាស់​ណាស់​ថា​៖ «​ភាសា និង​អក្សរ​ដែល​ប្រើ​ផ្លូវការ​គឺ​ភាសា និង​អក្សរ​ខ្មែរ​»​។ ​តើ​ហេតុ​អ្វី​បាន​ជា​កូន​ខ្មែរ​មួយ​ចំនួន​នៅ​តែ​មិន​យក​ចិត្ត​ទុកដាក់​ភាសា​របស់​ខ្លួន​ទៅ​វិញ​? ​បើ​ទោះបី​ពួកគេ​មាន​លទ្ធភាព​ទៅ​សាលារៀន និង​ចូល​ដល់​សម័យ​បច្ចេកវិទ្យា​ឌីជីថល​ហើយ​ក៏ដោយ​នោះ​?

សព្វថ្ងៃ​មើល​ទៅ​កូន​ខ្មែរ​មួយ​ចំនួន​និយាយ​ភាសា​ខ្មែរ​ខ្លួនឯង​មិន​ច្បាស់ និង​សរសេរ​ខុស​ច្រើន ឬ​ក៏​សរសេរ​ពុំ​មាន​ឃ្លា​ប្រយោគ​ច្បាស់លាស់​នោះ​ទេ ហើយ​នេះ​មិន​ទាន់​ពិនិត្យ​ទៅ​លើ​ខ្លឹមសារ​នៅ​ឡើយ​ផង​។
បញ្ហា​ប្រើ​ភាសា​ខ្មែរ​មិន​ត្រឹមត្រូវ​ហ្នឹង​គឺ​មកពី​កត្តា​ខាង​ក្នុង​ប្រព័ន្ធ​អប់រំ និង​កត្តា​ខាង​ក្រៅ​ការ​អប់រំ​ផង​ដែរ ៖
១) ​កត្តា​ខាង​ក្នុង​ប្រព័ន្ធ​អប់រំ​៖ ថ្មីៗ​នេះ​ក្រសួង​អប់រំ​បាន​ធ្វើ​កំណែទម្រង់​បាន​ល្អ​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​តាំងពី​ការ​ប្រឡង​បាក់​ឌុប​ជា​គំរូ បង្ហាញ​ភាព​យុត្តិធម៌​ទាំង​កូន​សិស្ស ទាំង​មាតាបិតា​ឲ្យ​តែ​ពួកគេ​ចេះ​គឺ​ជាប់​។
ប្រាក់ខែ​គ្រូបង្រៀន​ក៏​លោក​រដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ព្យាយាម​ដំឡើង​ជូន ហើយ​សន្យា​ថា​នឹង​ឡើង​ដល់​ ១ ​លាន​យ៉ាង​តិច រីឯ​កម្មវិធី​សិក្សា​ក៏​មាន​កំណែទម្រង់​ផង​ដែរ ខណៈ​ការ​ប្រឡង​ឥឡូវ​មាន​សរសេរ​តាម​អាន​នៅ​ថ្នាក់​ឌីប្លូម និង​តែង​សេចក្តី​នៅ​ថ្នាក់​បាក់ឌុប​ដូច​ដើម​ឡើង​ដែរ​នោះ​។ តែ​អ្វី​ដែល​សំខាន់​គឺ​ការ​ធ្វើ​កំណែទម្រង់​ឡើង​ចុះៗ​ពី​មុន​មក​នៅ​តែ​ធ្វើឲ្យ​ប៉ះពាល់​មក​ដល់​សង្គម​សព្វ​ថ្ងៃ​នេះ​ដោយសារ​ការ​ប្រឡង​បែប​ធ្វើ​ QCM ដែល​មិន​ចាំបាច់​សរសេរ​ទាំង​អក្សរសាស្ត្រ​ខ្មែរ និង​គណិតវិទ្យា​គឺ​គ្រាន់តែ​គូស​យក​ចម្លើយ​ក្នុង​ប្រអប់​ដែល​ត្រឹមត្រូវ​គឺ​គ្រប់គ្រាន់ តែ​ឥឡូវ​លែង​មាន​ដូច​អ៊ីចឹង​ហើយ​។
ដូច​គ្នា​នេះ​ដែរ​ ការ​ប្រែប្រួល​នៃ​ការ​និយម​ប្រើ​ពាក្យ​ថ្មីៗ​ខុស​ពី​មុន​ដូចជា​កាលពី​ទសវត្សរ៍​ឆ្នាំ​ ៨០ ​គឺ​គ្រូបង្រៀន​ឲ្យ​ប្រើ​ពាក្យ​ «​ផ្លាកលេខ​» ឥឡូវ​គេ​ប្រើ​ «​ស្លាក​លេខ​» ឬ​ក៏​ពី​ «​ពត៌មាន​» ​មក ​«​ព័ត៌មាន​» រីឯ​ការ​ប្រើ​ពាក្យ​ព្យាង្គរាយ​ ឬ​ក៏​ព្យាង្គ​តម្រួត​ដូចជា​ពី​មុន​ «​សំរប​សំរួល​» ​ដល់​ឥឡូវ​ប្រើ​ «​សម្រប​សម្រួល​»​។ តែ​មិន​អាច​ចំណាំ​ព្យាង្គ​តម្រួត​ដូច​គ្នា​រហូត​បាន​ទេ​គឺ​ «​ជំងឺ​»​មិន​អាច​ទៅ​ជា​ «​ជម្ងឺ​» ​នោះ​ទេ ឬ​ក៏​មិន​អាច​ «​គំរូ​» មក​ជា​ «​គម្រូ​» ​នោះ​ដែរ​គឺ​សំខាន់​មើល​ឫស​ដើម​នៃ​ពាក្យ​របស់​វា​មាន​ដែរ​ឬ​អត់​? ​ជាង​នេះ​ទៅ​ទៀត​ក្រសួង​ក៏​បាន​ផ្តល់​ឱកាស​ឲ្យ​សាលា​ឯកជន​ពង្រឹង​សមត្ថភាព​ទៅ​តាម​សាលា​រៀងៗ​ខ្លួន​ផង​ដែរ​

ឆ្នាំ​នេះ​លទ្ធផល​ការ​ប្រឡង​បាក់ឌុប​ជាប់​ដល់​ ៦៣,៨៤ ​ភាគរយ​ដែល​កាល​ពី​កំណែទម្រង់​ដំបូង​របស់​លោក​រដ្ឋមន្ត្រី​ឆ្នាំ​ ២០១៤ ​ជាប់​តែ​ ៤០,៦ ​ភាគរយ​ប៉ុណ្ណោះ​ (MoEYS, 2017)​។
ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ចោទ​នៅ​ត្រង់​ថា​ហេតុអ្វី​បាន​ជា​កូន​​សិស្ស​ទៅ​សាលារៀន​ដូច​គ្នា​មក​ផ្ទះ​វិញ​មាន​ខ្លះ​ធ្វើ​កិច្ចការ​ដែល​គ្រូ​ដាក់​ឲ្យ តែ​ខ្លះ​បែរ​ជា​ខ្ជិល​ទាំង​បើក​សៀវភៅ​មើល​រំឭក​ឡើង​ទៅ​វិញ​? ​ករណី​នេះ​គឺ​​នៅ​មាន​គ្រូ​ខ្លះ​មិន​ទាន់​បាន​កែ​ទម្លាប់​របស់​ខ្លួន​ផង ឧទាហរណ៍​គ្រូ​ដូច​គ្នា​បើ​ឲ្យ​គាត់​បង្រៀន​នៅ​សាលា​រដ្ឋ​ដូច​រាង​ខ្ជិល​ដោយ​ធ្វើឲ្យ​រួច​តែ​ពី​ដៃ ពុំ​សូវ​ដាក់​កិច្ចការ​ឲ្យ​កូន​សិស្ស​ធ្វើ​នៅ​ផ្ទះ​ទេ ហើយ​បើ​មាន​កូន​សិស្ស​ក្រីក្រ​ផង​រឹតតែ​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​ទៀត​។

តែ​បើ​គាត់​ដដែល​មក​បង្រៀន​នៅ​សាលា​ឯកជន​វិញ​គឺ​ត្រង់​កន្ទុយ​​មក​បង្រៀន​ក៏​ទាន់​ពេលវេលា​ហើយ​តាមដាន​កូនសិស្ស​ល្អ​តាំង​​ពី​ដាក់​កិច្ចការ​ឲ្យ​សិស្ស​ធ្វើ​នៅ​​ផ្ទះ​។ ​នេះ​គឺជា​គម្លាត​គ្នា​រវាង​កូនសិស្ស​សាលា​រដ្ឋ និង​សាលា​ឯកជន​ដែល​ធ្វើឲ្យ​ប៉ះពាល់​ការ​ប្រើ​ភាសា​ខ្មែរ​។
 ​
ម្យ៉ាង​ទៀត​ឪពុកម្តាយ​ធូរធារ​ទៅ​ចង់​ឲ្យ​កូន​ទៅ​រៀន​នៅ​​ក្រៅ​ប្រទេស​គឺ​ឲ្យ​រៀន​តែ​នៅ​តាម​សាលា​ភាសា​បរទេស រីឯ​ភាសា​ខ្មែរ​គ្រាន់តែ​បន្ទាប់​បន្សំ​ដែល​ធ្វើឲ្យ​កូនៗ​ពួកគាត់​ខ្សោយ​អក្សរ​ខ្មែរ ហើយ​និយាយ​ភាសា​ខ្មែរ​ប៉ៃឡាំៗ​ ឬ​ក៏​និយាយ​ខុស​ឃ្លា​សាមញ្ញៗ​តែ​ម្តង​ឧទាហរណ៍​៖ ​ឃ្លាន​​ទឹក និង​ពាក់​ខោ​ជាដើម​...​។

២) ​កត្តា​ខាង​ក្រៅ​ប្រព័ន្ធ​អប់រំ​៖ ​ឪពុកម្តាយ​មួយ​ចំនួន​គឺ​ទំ​យើ​កូន​ពេក​រឿង​ភាសា​បរទេស​ឲ្យ​គេ​សរសើរ​ថា​កូន​គេ​គ្រាន់​បើ​សូម្បីតែ​នៅ​ផ្ទះ​និយាយ​តែ​អង់គ្លេស​សុទ្ធ​ ឬ​ក៏​ភាសា​ចិន​សុទ្ធ​ដែល​ឪពុកម្តាយ​សង្ឃឹម​ថា​ភាសា​ខ្មែរ​ងាយស្រួល​រៀន​ចេះ តែ​​ធាតុ​ពិត​គឺ​កូនៗ​ពួកគេ​និយាយ​ភាសា​ខ្មែរ​អត់​ច្បាស់ និង​អត់​ចេះ​សរសេរ​តែ​ម្តង​។

ឪពុកម្តាយ​ខ្លះ​ដឹង​ខ្លួន​ទាន់​ក៏​ជួល​គ្រូ​មក​បង្រៀន​ដល់​ផ្ទះ​ក៏​នៅ​តែ​យ៉ាប់​ដដែល​។ មាន​ករណី​ឪពុកម្តាយ​ខ្លះ​មាន​លទ្ធភាព​សម្រាប់​ឲ្យ​កូន​សិក្សា​គ្រប់គ្រាន់​ហើយ តែ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​សិក្សា​របស់​ពួកគេ​ទេ នៅ​ពេល​គ្រូ​ដាក់​កិច្ចការ​ឲ្យ​ធ្វើ​នៅ​ផ្ទះ​នោះ​ដោយ​យក​លេស​រវល់​ដែល​តាមពិត​រវល់​កម្មវិធី​នៅ​ហាង​ខាង​ក្រៅ​រហូត ហើយ​ចេះ​តែ​ត្អូញត្អែរ​ថា​កូន​រៀន​សាលា​ល្អ​ហើយ​រៀន​មិន​កើត​ទៀត​។

បញ្ហា​ដ៏ធំ​មួយ​ទៀត​គឺ​ផលប៉ះពាល់​ពី​កត្តា​ជីវភាព​គ្រួសារ​ក្រីក្រ​ពេក​ធ្វើឲ្យ​ឪពុកម្តាយ​ដាច់​ចិត្ត​ឲ្យ​កូន​ឈប់​រៀន​តែ​ម្តង​គឺ​ឲ្យ​ពួកគេ​ជួយ​រក​លុយ​សម្រាប់​គ្រួសារ អ៊ីចឹង​ហើយ​បាន​ជា​គាត់​រៀន​មិន​ដល់​កម្រិត​ការ​អប់រំ​ដើម្បី​ទាំងអស់​គ្នា​បញ្ចប់​ឌីប្លូម​ថ្នាក់​ទី​ ៩ ​។
រឿង​រៀន​បាន​តិច​ជា​រឿង​មួយ ប៉ុន្តែ​រឿង​ដែល​សំខាន់​មួយ​ទៀត​​គឺ​ពលរដ្ឋ​ខ្មែរ​សឹង​តែ​ទូទៅ​ហើយ​​ដែល​មិន​មាន​វប្បធម៌​អំណាន​ខ្លួនឯង សូម្បី​តែ​ភាសា​ខ្លួន​ ឬ​​កាសែត​ដែល​ស្តង់ដារ​ភាសា​ខ្មែរ​​ក៏​ខ្ជិល​អាន​ដែរ តែ​បែរ​មក​ចូលចិត្ត​គេ​អាន​ឲ្យ​ស្តាប់​ ឬ​ក៏​សម្តែង​ឲ្យ​មើល​ទៅ​វិញ​។ ម្យ៉ាង​ទៀត​គឺ​ការ​សរសេរ​កាសែត​ក្នុង​ស្រុក​មាន​កំហុស​ច្រើន តាំងពី​ពាក្យ​ និង​​ឃ្លាឃ្លោង​ភ្ជាប់​សេចក្តី​ពី​មួយ​ទៅ​មួយ​ទៀត និយាយ​ចំ​គឺ​គ្មាន​អ្នក​កែសម្រួល​ភាសា​ខ្មែរ​មុន​ការ​ចេញ​ផ្សាយ​។

​រីឯ​ឯកសារ​ផ្លូវការ​របស់​ស្ថាប័នរដ្ឋ​ភាគច្រើន​ក៏​សរសេរ​ខុស​ដែរ​គឺ​គ្មាន​អ្នក​កែអក្ខរាវិរុទ្ធ​ទេ បើ​មើល​ទៅ​គេហទំព័រ​របស់​ស្ថាប័ន​ក៏​ដូច​គ្នា​ខ្លះ​សរសេរ​ឲ្យ​តែ​បានៗ​ទៅ​រួច​គ្នា​។ យ៉ាង​ណា​មិញ​រាល់​ការ​បិទ​ប្រកាស​ហាមប្រាម​ ឬ​ក៏​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផ្ទាំង​ធំៗ​នៅ​តាម​ទីសាធារណៈ​ក៏​ខុស​ពាក្យ​ដែរ​។
រាល់​កំហុស​ដែល​ផ្តើម​ចេញ​មកពី​ការ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ពី​ឯកសារ​ ឬ​ក៏​អត្ថបទ​ផ្លូវការ​ចេញ​ផ្សាយ​បែប​នេះ​ហើយ​ធ្វើឲ្យ​ប៉ះពាល់​ការ​ប្រើប្រាស់​ភាសា​ខុស​តៗ​គ្នា​រហូត​នៅ​ពេល​ប្រើ​ភាសា​ខ្មែរ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​​ ឬ​ក៏​ធ្វីធើរ​នៅ​តែ​ខុស​តៗ​គ្នា​ដដែល​។

សរុប​មក​វិញ​ ចម្លើយ​ដែល​ថា​តើ​ធ្វើ​មេ្តច​ដើម្បី​កាត់​បន្ថយ​ការ​សរសេរ​កុំ​ឲ្យ​ចេះ​តែ​ខុស​ត​គ្នា​រហូត​នោះ​គឺ​មាន​តែ​ឲ្យ​ព័ត៌មាន​ត្រឡប់​ជាមួយ​នឹង​ហេតុផល​សមរម្យ​មក​អ្នក​សរសេរ​ខុស​នោះ​ឲ្យ​សមស្រប​ដែល​គេ​អាច​ទទួល​យក​បាន​ទោះ​នៅ​តាម​ហ្វេសប៊ុក​ក្តី សូម​កុំ​ឲ្យ​យោបល់​របៀប​វាយប្រហារ​ ឬ​ក៏​មើល​ងាយ​គ្នា​ធ្វើឲ្យ​អ្នក​សរសេរ​ខុស​ទទួល​យក​មិន​បាន​។

ស្ថាប័ន​នីមួយៗ​ទាំង​រដ្ឋ​ទាំង​ឯកជន​ត្រូវ​មាន​អ្នក​កែសម្រួល​ភាសា​ខ្មែរ មុន​​នឹង​ចេញ​ផ្សាយ​ឯកសារ​ជា​សាធារណៈ​នោះ ជាពិសេស​សារព័ត៌មាន​ហ្នឹង​តែ​ម្តង​ការ​ប្រើ​កម្មវិធី​ Open Office ភាសា​ខ្មែរ​គឺ​អាច​កែ​អក្ខរាវិរុទ្ធ​ភាសា​ខ្មែរ​ផង​ដែរ​។

ចំណែកឯ ​ការសិក្សា​របស់​កុមារ​វិញ បើ​មិន​ទាន់​មាន​លទ្ធភាព​សមរម្យ​នោះ​គឺ​ចាប់ផ្តើម​ឲ្យ​កូនៗ​រៀនអក្សរ​ជាតិ​ខ្មែរ​ខ្លួនឯង​សិន​ព្រោះ​សាលា​រដ្ឋ​មិន​បង់​ប្រាក់​ទេ រួច​សឹម​បន្ត​ភាសា​បរទេស​បន្ទាប់ តែ​សម្រាប់​ឪពុកម្តាយ​មាន​លទ្ធភាព​គ្រប់គ្រាន់​ហើយ​គឺ​ឲ្យ​កូន​រៀន​ទាំង​ពីរ​ភាសា​ខ្មែរ និង​អង់គ្លេស​ ឬ​ក៏​ចិន​ទៅ​គឺ​ទៅ​ដំណាល​គ្នា​ក៏​ល្អ​ដែរ ព្រោះ​ការ​ធ្វើ​កិច្ចការ​ ឬ​ក៏​របៀប​អប់រំ​ក៏​ប្រហាក់​ប្រហែល​គ្នា​ដែរ​។ ចេះ​ទាំង​ ២ ​ភាសា​គឺ​ល្អ​ហើយ ព្រោះ​នៅ​ពេល​ដែល​ចេះ​ភាសា​អង់គ្លេស​ច្បាស់​គឺ​ងាយស្រួល​ក្នុង​ការ​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​​ឧត្តម និង​នៅ​បរទេស​ ឬ​ក៏​ការ​ប្រកួត​ប្រជែង​ទីផ្សារ​នៅ​អាស៊ាន​ក៏​ប្រើ​ភាសា​អង់គ្លេស​ខ្លាំង​ណាស់​​ដែរ​។
 ​
តែ​ការសិក្សា​របស់​កូន​នៅ​សាលារៀន​ក៏​ប្រើ​ទុន​ធំ​មួយ​ដែរ តែ​ឪពុកម្តាយ​ ឬ​មាមីង​នៅ​ផ្ទះ​ក៏​ចូលរួម​ចំណែក​ដ៏ធំ​មួយ​ក្នុង​បញ្ហា​នេះ ជាពិសេស​ការ​បត់បែន​ភាសា​ខ្មែរ​ថ្មីៗ​ឲ្យ​ទាន់​ក៏​មាន​កំហុស​ច្រើន​។ និយាយ​ឲ្យ​ចំ​គឺ​សហការ​គ្នា​រវាង​គ្រូ និង​មាតាបិតា​សិស្ស​ក្នុង​ការ​តាមដាន​កូន​របស់​អ្នក​មិន​មាន​ន័យ​ថា​ដណ្តើម​ផលប្រយោជន៍​គ្នា​ដូច​កាលពី​ជំនាន់​មុនៗ​ដែល​ថា​៖ «​កូន​គេ​រៀន​ពូកែ​មកពី​ពូជ​គេ​ពូកែ​អ៊ីចឹង​!» ​ឬ​ក៏​ «​មកពី​គ្រូ​ល្អ​!» ​អ៊ីចឹង​នោះ​ទេ​។​​
 ​
មធ្យោបាយ​ដែល​អាច​ទៅ​រួច​គឺ​ការ​ប្រកួត​ប្រជែង​ភាសា​ខ្មែរ​ឲ្យ​មាន​ការ​ចូលរួម​ប្រឡង​ភ្លូកទឹក​ភ្លូកដី​ឲ្យ​ដូច​ការ​ប្រឡង​ចម្រៀង​កុមារ ​The Voice ករណី​ហ្នឹង​ភាសា​ខ្មែរ​ដឹង​តែ​សរសេរ​ និង​និយាយ​ជា​សាធារណៈ​លែង​សូវ​ខុស​ហើយ​។
បទពិសោធ​គម្រោង​ល្អៗ​ដែល​កំពុង​តែ​ធ្វើឲ្យ​ភាសា​ខ្មែរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នោះ​គឺ​គម្រោង​របស់​អង្គការ​ KAPE ដែល​ជា​ជំនួយ​បច្ចេកទេស​ពី​អង្គការ​ InSTEDD/SPIDER ​គឺ​ការ​រៀន​សរសេរ​អក្សរ​ខ្មែរ​នៅ​លើ​ Tablet ​តែ​ម្តង​ដើម្បី​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​កុមារ​រៀន​សរសេរ​អក្សរ​ខ្មែរ​ឲ្យ​ត្រឹមត្រូវ​តាម​ឌីជីថល​ (ICT) ​ដែល​បាន​សាកល្បង​រួច​ហើយ​នឹង​ចាប់ផ្តើម​ឲ្យ​ដំណើរការ​ពេល​ចូល​កង​វិញ​ឆ្នាំ​នេះ​ក្នុង​​ខេត្ត​កំពង់ចាម ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ស្វាយរៀង​។
រីឯ​គម្រោង​របស់​អង្គការ ​UNESCO ​ក៏​ចាប់ផ្តើម​បញ្ជ្រាប​អក្ខរកម្ម​ភាសា​ខ្មែរ​ទៅ​ស្ត្រី​នៅ​តាម​បណ្តា​រោងចក្រ​កាត់ដេរ​ផង​ដែរ​៕

ការប្រើបា្រស់ថង់ប្លាស្ទិកនិងត្រូវបានគេគិតប្រាក់

សេចក្តីរាការណ៍មួយបានឲ្យដឹងថា រាល់ការទិញទំនិញនានាហើយប្រើរប្រាស់ថង់ប្លាសិចនិងត្រូវ

បានគេគិតប្រាក់នាថ្ងៃអនាគត់នៅក្នុងប្រទេសកម្ពុជាយើង។ បើតាមពត៌មានចេញផ្សាយថ្មីៗរបស់


ភ្នំពេញបុស្តិ៍ជាភាសាខ្មែរបានឲ្យដឹងថាការប្រើរប្រាស់ថង់ប្លាស្ទិកនៅប្រទេសកម្ពុជាយើងនិង


ត្រូវបានគិតលុយបានគេគិតប្រាក់។


ភ្នំពេញបុស្តិ៍បានឲ្យដឹងទៀតថា ការអនុវត្តន៍ពីការប្រើរប្រាស់ង់ផ្លាស្ទិចនេះនិងត្រូវធ្វើឡើង

ដោយអនុក្រឹតមួយរបស់ក្រសួងកសិកម្ម ដែលបានចែងថា“ផ្សារទំនើបនិងមឈ្ឈមណ្ឌលពា

និជ្ជកម្មនានានិងតម្រូវឲ្យគិតថ្លៃបន្ថែមទៅលើការប្រើរប្រាស់ថង់ប្លាស្ទិករបស់អតិថិជន”។


បើតាមរបាយការណ៍សិក្សាមួយរបស់អង្ការ ACRA បានប្រាប់ឲ្យដឹងថាស្បោងប្លាស្ទិកជា១០

លានថង់ ត្រូវបានប្រើរបា្រស់ជារាងរាល់ថ្ងៃនៅក្នុងរាជាធានីភ្នំពេញ។ កត្តារនេះបានធ្វើឲ្យមាន

ផលប៉ះប៉ាស់ពាល់យ៉ាងខ្លាំទៅលើបរិស្ថានសង្គម និងបង្ករឲ្យមានភាពកកស្ទះចរន្តទឹកហូតាមលូ

យ៉ាងខ្លាំងនៅរដូវភ្លើយម្តងៗ។

Monday, August 14, 2017

កងរាជអវុធហត្ថមួយក្រុមបាននាំគ្នាចុះប្រម៉ូលសំរាមតាមដងផ្លូវជាតិលេខ២



នាព្រឹកថ្ងៃទី១៥ សីហានេះនៅប្រមាណជាវេលាម៉ោង ៩​ ទៅ ១១ព្រឹកមានក្រុមកងរាជអវុធហត្ថ

មួយក្រុមតូច បានចុះប្រមូលសម្រាមតាមដងផ្លូវជាតិលេខ២


ដែលចាប់ផ្តើមពីចាក់អង្រែរក្រោម រហូតដល់ចាក់អង្រែលើ ដល់ផ្សារក្រមួន។ នៅក្នុងសកម្មភាព

ប្រមូលសំរាមនេះ Khmer Global Newz បានសង្កេតឃើញថា បងៗមានការ មមាញឹកនិងការ

ប្រម៉ូលសម្រាមនេះណាស់ ដោយម្នាក់ៗបានកាន់ថង់បាវ អ្នកខ្លះទៀតបានកាន់ដង្កៀ​

បសម្រាប់ចាប់់សម្រាមដាក់ក្នុងបាវយ៉ាងមមាញឹក។ បើមើលទឹកមុខគ្រប់គ្នា ម្នាកៗមានភាព

សប្បាយ រីករាយនិងការងារនេះ តែទោះបីជាមានការលំបាកបន្តិចដោយសារកំដៅថ្ងៃក្តៅខ្លាំង

យ៉ាងណាក៏ ដោយ។ ការនេះពិតជាសម្មភាពដល់ល្អមួយសម្រាប់ដាស់តឿន និងជាការលើកទឹក

ចិត្តបងប្អូនដែលរស់នៅនិងប្រកបរបរកស៊ីតាមដងផ្លូវថា គ្រប់គ្នាត្រូវ តែមានភារៈកិច្ចក្នុងការចូលរួម

ថែរក្សាបរិស្ថានដែលគ្រប់គ្នាកំពង់រស់នៅ។ បរិស្ថានស្អាតគឺមិនត្រឹម តែនាំមកនូវសុខភាពល្អប៉ុនោះ

ទែតែ វាពិតជាបានធ្វើឲ្យមនុស្សគ្រប់គ្នាស្រលាញ់និងចង់រស់នៅ។

ទីក្រុងស្អាត តាមដងផ្លូវស្អាត បរិស្ថានគេហស្ថានស្អាត ក៏នាំមកនូវកិត្តយសដល់សង្គមគ្រួសារ​​​

សហគមន៍និងប្រទេសជាតិទាំងមូល។ អ្វីៗល្អគឺមិនមែចាប់ផ្តើមពីមនុស្សម្នាក់ឬមនុស្សមួយក្រុម​

នោះទេគឺវាត្រូវចាបផ្តើមពីការចូលរួមរបស់យើងគ្រប់គ្នា។

Saturday, July 15, 2017

ប្រសាទសំបូរព្រៃគុកត្រូវបានបញ្ចូលជាសម្បត្តិបិតេកភណ្ឌពិភពលោក

សូមអបអរសាទរប្រទេសកម្ពុជាយើងបានដាក់បញ្ចូលប្រាងប្រសាទសំបូព្រៃគុកចូលទៅក្នងសម្បត្តិបេតិគភណ្ឌពិភព លោក។