Sunday, October 22, 2017

កម្មករ​ជាង ២ ​ពាន់​នាក់​តវ៉ា​រឿង​បន្ថយ​កិច្ចសន្យា​ការងារ

ភ្នំពេញៈ កម្មករ-កម្មការិនី​រោងចក្រ​ផលិត​ស្បែកជើង ពូយៀន (POU YEUN CAMBODIA

INTERPRISE., LTD) ជាង ២ ​ពាន់​នាក់ នៅ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ កាលពី

​ម្សិលមិញ​បាន​ឈរ​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ​ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​អនុវត្ត​តាម​កិច្ចសន្យា

​ចាស់ ដែល​មាន​ស្រាប់​រយៈពេល​ ១ ឆ្នាំ ខណៈ​ដែល​ភាគី​រោងចក្រ​បាន​បន្ថយ​មក​ត្រឹម​ ៣ ​ខែ​វិញ​។

កញ្ញា ស៊ឹម សាវ៉ន ប្រធាន​ផ្នែក​ដេរ​ស្បែកជើង​នៅ​រោងចក្រ ពូយៀន បាន​ឲ្យ​ដឹង​ថា​កម្មករ​នាំ​គ្នា​ធ្វើ

​បាតុកម្ម​នេះ​គឺ​ដោយសារ​ម្ចាស់​រោងចក្រ​ខាង​លើ​បាន​ប្តូរ​កិច្ចសន្យា​ចាស់​ដែល​មាន​រយៈពេល​ ១ ​ឆ្នាំ

​មក​នៅ​ត្រឹម​តែ​ ៣ ​ខែ​វិញ​ទើប​កម្មករ​មិន​យល់​ព្រម និង​នាំ​គ្នា​ធ្វើការ​តវ៉ា​តែ​ម្តង​។ ការ​បន្ថយ​កិច្ចសន្យា

​នេះ​គឺជា​ហានិភ័យ​មួយ​សម្រាប់​កម្មករ​ដែល​ងាយ​នឹង​រង​ការ​បញ្ឈប់ ឬ​រំសាយ​ពី​ការងារ និង​ខាត​

អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​
កញ្ញា​បញ្ជាក់​ថា​៖ «​កាលពី​ម្សិលម៉ៃ្ង​ម្ចាស់​រោងចក្រ​បាន​ឱ្យ​អ្នក​តំណាង​ម្នាក់​មក​ហៅ​ពួក​ខ្ញុំ​ចូល​ជួប​ម្តងម្នាក់ៗ​ដោយ​និយាយ​ថា​ភាគី​ខាង​រោងចក្រ​នឹង​ធ្វើ​កិច្ចសន្យា​រយៈពេល​ ៦ ​ខែ​វិញ ប្រសិន​បើ​នៅ​តែ​មិន​យល់ព្រម​ទេ​នឹង​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​នេះ​ទាំងអស់​។ ប៉ុន្តែ​ពួក​ខ្ញុំ​មិន​ព្រម​ទេ ដូច្នេះ​ទើប​ពួក​ខ្ញុំ​នៅ​តែ​លើក​គ្នា​មក​ធ្វើ​បាតុកម្ម​តវ៉ា​ដដែល​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ចាស់​ ២ ​ចំណុច​រួមមាន​រក្សាទុក​កិច្ចសន្យា​ចាស់​ដដែល និង​មិន​ត្រូវ​កាត់​ប្រាក់​នៅ​ពេល​ធ្វើ​កូដកម្ម​នេះ​ទេ​»​។

កញ្ញា វ័ន្ដ ស៊ីម ជា​កម្មការិនី​រោងចក្រ​ ពូយៀន ​រយៈពេល​ ៧ ​ឆ្នាំ​មក​ហើយ​បាន​ឲ្យ​ដឹង​ថា​កម្មករ​ទាំងអស់​មិន​បាន​ទាមទារ​អ្វី​ច្រើន​ក្រៅ​ពី​លក្ខខណ្ឌ​នេះ​ទេ​ទើប​កម្មករ​ជំរុញ​ឲ្យ​ភាគី​រោងចក្រ​ទទួល​យក​ការ​អនុវត្ត​តាម​កិច្ចសន្យា​ចាស់ ដែល​មាន​ស្រាប់ ដើម្បី​កុំ​ឲ្យ​កម្មករ​មាន​អារម្មណ៍​ភ័យព្រួយ​ ខណៈ​ដែល​កម្មករ​ទទួល​ដំណឹង​ថា​រោងចក្រ​គ្រោង​នឹង​បិទ​នាពេល​ខាង​មុខ​នេះ​។
កញ្ញា​បញ្ជាក់​ថា​៖ «​ប្រសិន​បើ​ពួក​ខ្ញុំ​មាន​កិច្ចសន្យា​ខ្លី​នេះ ពួក​ខ្ញុំ​នឹង​ទទួល​បាន​សំណង​តិចតួច​បំផុត​នៅ​ពេល​ដែល​រោងចក្រ​បិទ​ទ្វារ ហើយ​ពួក​ខ្ញុំ​នឹង​មិន​មាន​អ្វី​មក​សំអាង​តតាំង​នឹង​រោងចក្រ បន្ទាប់ពី​ពួក​ខ្ញុំ​បាន​ធ្វើការ​បម្រើ​រោងចក្រ​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​»​។

No comments:

Post a Comment